ដំណឹងពីស្ថានទូត
ទិដ្ឋភាពនៅថ្ងៃមហាសង្រ្កាន្តខ្មែរនៅសិង្ហបុរី
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ស្ថានទូតបានរៀបចំកម្មវិធីអបអរបុណ្យចូលឆ្នាំខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នៅនិវេសនដ្ឋានឯកអគ្គរាជទូត
ជាមួយបងប្អូនប្រជាពលរដ្ឋ សិស្ស-និស្សិត ពលការិនីខ្មែរ រួមនឹង
ភ្ញៀវបរទេសសរុបប្រមាណ១៨០នាក់ ក្នុងបរិយាកាសស្និតស្នាល
និងសប្បាយរីករាយ ដោយមានពិធីសូត្រមន្ត ការបរិភោគអាហារសាមគ្គី លេងល្បែងប្រជាប្រិយ៍ខ្មែរ និងរាំលេងកំសាន្តជាមួយបទចម្រៀង
ដែលច្រៀងដោយសិល្បករមកពីកម្ពុជា។
សូមចុចលើរូបភាពខាងក្រោម ដើម្បីមើលរូបថតជាច្រើនទៀត!
សារសំខាន់!
* សេចក្តីអំពាវនាវ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី សូមអញ្ជើញលោក លោកស្រី សិស្ស/និស្សិត ពលការិនី និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅរយៈពេលយូរនៅសិង្ហបុរី ចូលរួមបំពេញទិន្នន័យផ្ទាល់ខ្លួន តាមរយៈតំណភ្ជាប់នេះ https://forms.gle/Bdywj3BmWpCJJaVM7 ដើម្បីស្ថានទូតងាយស្រួលជូនដំណឹងសំខាន់បន្ទាន់ផ្សេងៗ និងផ្តល់សេវាចាំបាច់នានា បានឆាប់រហ័សនិងមានប្រសិទ្ធភាព។
ព័ត៌មានរបស់អ្នកដែលស្ថានទូតទទួលបាន នឹងត្រូវរក្សាទុកយ៉ាងសំងាត់បំផុត ដោយមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ៕
សូមអរគុណ!